ឃាត់ខ្លួន​យុវ​និស្សិត​ពេទ្យ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំញៀន​
ចេញផ្សាយ​ ថ្ងៃទី 21 September, 2014

កំពង់ចាម​៖ យុវ​និស្សិត​ពេទ្យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ក្នុងផ្ទះ​សំណាក់​រួម​និង​វត្ថុតាង​ជា​ថ្នាំញៀន​១០​កញ្ចប់ និង​សម្ភារៈ​មួយចំនួនទៀត​កាលពី​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៤​នេះ​។​

​សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​បាន​និយាយថា ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​យីហោ អាត​សុខ សួស្តី ស្ថិតនៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដោយ​ដកហូត​វត្ថុតាង​មានដូចជាៈ ម្សៅ​ក្រាម ពណ៌​ស​ចំនួន​១០​កញ្ចប់​តូច និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​
​ប្រភព​ដដែល​បន្តថា ជ​នស​ង្ស​យ័ ឈ្មោះ ផន ឃ្លី​ត ហៅ ព្រាប បូរី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​សែន ឃុំ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ សកលវិទ្យា​ល័យ វិទ្យាសាស្ត្រ​សុខាភិបាល​។

​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បានដឹង​រឿងនេះ​បាន​សម្តែង​ការសោកស្តាយ​យ៉ាង​ក្រៃលែង​ចំពោះ​អនាគត យុវ​និស្សិត​រូបនេះ ព្រោះ​នៅសល់តែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​គេ​នឹង​បញ្ចប់​ការសិក្សា​ជំនាញ​គ្រូពេទ្យ​ហើយ តែ​ឥឡូវ​ត្រូវ​ជាប់ពិរុទ្ធ​ដែល​មិនដឹងថា​ត្រូវ​ជាប់ឃុំ​ប៉ុន្មាន​ឆ្នាំ​នោះទេ​៕ ដោយៈរ​ដ្ឋា​

Untitled-1